ព័ត៌មាន

9
សេចក្តីជូនដំណឹង
19

លេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិភាសាខ្មែរ សូមប្រកាសសុំសិទ្ធិអនុញ្ញាតក្នុងការផ្សព្វផ្សាយរឿង គ្មានញាតិផៅ ក្នុងទំព័រហ្វេសប៊ុកនិងវេបសាយរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ ពីលោកស្រី សាន់ ស៊ីណាត អ្នកប្រែសម្រួលរឿង គ្មានញាតិផៅ (Sans Famille)របស់អ្នកនិពន្ធ អែរតូ ម៉ាឡូ (Hector Malot) ដែលបោះពុម្ពចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ១៩៨៩ តាមលិខិតអនុញ្ញាតឱ្យបោះពុម្ពផ្សាយលេខ១៦២៥_៨៧ ឃ.អ.ម ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៨៧ ។

សូមលោកស្រី សាន់ ស៊ីណាតទាក់ទងមកលេខាធិការដ្ឋានក្នុងរយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩។ ប្រសិនបើគ្មានការឆ្លើយតបទេ លេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិភាសាខ្មែរចាត់ទុកថាបានទទួលការយល់ព្រមពីលោកស្រី សាន់ ស៊ីណាត។

សូមទាក់ទងទូរសព្ទលេខ ០១២ ៨៦៣៩២០, ០១៦ ៧១២៨៩៨ 

សូមលោកអ្នកជួយ Share ដើម្បីផ្សព្វផ្សាយដំណឹងនេះ។ 

សូមអរគុណ!


ព័ត៌មានថ្មីៗ

នាទីភាសាខ្មែរ