អំពីពាក្យ «កិច្ចទីផ្សារ/ម៉ាឃិធីង» អ. marketing បារ. marketing (m.)

លោកស្រីបណ្ឌិត ព្រុំ ទេវី ប្រធានគណៈកម្មការវិទ្យាសាស្ត្រសេដ្ឋកិច្ច បានពន្យល់អំពីប្រភពឫសគល់ ប្រវត្តិ និងការអនុម័តពាក្យ marketing ដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ។

កិច្ចទីផ្សារ/ម៉ាឃិធីង
អ. marketing
បារ. marketing (m.)

សំណុំនៃសកម្មភាពបុគ្គល ស្ថាប័ន ឬ ក្រុមហ៊ុន នានាក្នុងការបង្កើតតម្លៃ ការផ្សព្វផ្សាយ ការជំរុញ ការដោះដូរ និងការផ្តល់នូវអ្វីដែលមានប្រយោជន៍ ដល់អតិថិជន ដៃគូ និងសង្គមទាំងមូល។


រូបភាព
វីដេអូ